Skip to content

ការក្សាឯកជនភាពនៃព័ត៌មានរបស់អ្នកគឺមានសារៈសំខាន់ណាស់​ចំពោះមជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច។ (ហៅរួមថា “NCMEC” “យើង” “ពួកយើង” ឬ “របស់យើង”)។ គោលនយោបាយ​ឯកជន​ភាពនេះ (“គោលនយោបាយឯកជនភាព”) ត្រូវបានរៀប​ចំឡើងដើម្បីផ្ដល់ព័ត៌មានអំពីរបៀបដែល NCMEC ប្រមូល ប្រើប្រាស់ រក្សា លាតត្រដាង និងការពារព័ត៌មាន​អំពីអ្នក​ចូល​មើល និងអ្នកប្រើវិបសាយ Take It Down (“វិបសាយ”) របស់យើង។ សម្រាប់ព័ត៌មានអំពីការអនុវត្ត​គោលនយោ​បាយ​ទូទៅរបស់ NCMEC ឬអំពី NCMEC សូមចូល​មើល វិបសាយមេ

អ្នកអាចចូលទៅកាន់ប្រធានបទជាក់លាក់នៅក្នុងគោលនយោបាយឯកជនភាពនេះដោយការចុចលើតំណដែលពាក់ព័ន្ធខាងក្រោម៖

 

ព័ត៌មានដែល NCMEC ប្រមូល

របៀបដែល NCMEC ប្រមូលព័ត៌មាន

របៀបដែល NCMEC ប្រើប្រាស់ព័ត៌មាន

របៀបដែល NCMEC លាតត្រដាងព័ត៌មានទៅភាគីទីបី

ឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងទៀត

សុវត្ថិភាព

ការរក្សាទុក

ឯកជនភាពរបស់កុមារ

ភាគីទីបី និងតំណទៅវិបសាយផ្សេងទៀត

ការកែប្រែលើគោលនយោបាយឯកជនភាពនេះ

ព័ត៌មានទំនាក់ទំនង

ព័ត៌មានដែល NCMEC ប្រមូល

យើងមិនមានចេតនាប្រមូលព័ត៌មានដែលអាច កំណត់អត្តសញ្ញាណរបស់អ្នកបាននៅលើវិបសាយនេះទេ ។

របៀបដែល NCMEC ប្រមូលព័ត៌មាន

នៅពេលដែលអ្នកដាក់បញ្ជូនកំណែមានសញ្ញាទ្រុងជ្រូកនៃរូបភាពមកយើង សញ្ញាទ្រុងជ្រូកនោះត្រូវបាន​ដាក់ស្នាម​ម្រាម​ដៃ​ឌីជីថលពិសេសដែលមិនមានព័ត៌មាន​ដែលអាចកំណត់​អត្ត​សញ្ញាណឡើយ។ យើងនឹងមិនមើល ហើយមិនអាចមើល​រូប​ភាពដោយផ្អែកលើកំណែមានសញ្ញាទ្រុងជ្រូកនៃរូបភាពដែលអ្នកបានដាក់បញ្ជូនមកបានទេ។ លើសពីនេះ នៅពេលដែល​អ្នកដាក់បញ្ជូនកំណែមាន​សញ្ញាទ្រុងជ្រូកនៃរូបភាព​មកកាន់​យើង យើងអាច​ចូលប្រើ​ឈ្មោះឯកសារនៃរូបភាពនោះបាន។ ដោយ​សារ​ហេតុផលនោះ យើងសូមណែនាំឱ្យអ្នកកុំបញ្ចូល​ព័ត៌មាន​ដែលអាចកំណត់​អត្តសញ្ញាណបាន ដូចជាឈ្មោះ ថ្ងៃខែឆ្នាំ​កំណើតរបស់អ្នក​នៅក្នុងឈ្មោះឯកសាររបស់អ្នក។ យើងក៏​អាច​ប្រមូល​ព័ត៌មាន​តិចតួចអំពីប្រតិបត្តិការ​របស់​អ្នក​ជាមួយ​នឹងវិបសាយតាម​រយៈ​ការប្រើឃុកឃី។ សម្រាប់ព័ត៌មានបន្ថែម​អំពីការប្រើ​ឃុកឃី សូមមើលផ្នែកដែលមានចំណងជើង “ឃុកឃី និង​បច្ចេកវិទ្យាតាមដានផ្សេងទៀត។”

របៀបដែល NCMEC ប្រើប្រាស់និងដំណើរការព័ត៌មាន

NCMEC នឹងប្រើព័ត៌មានរបស់អ្នកសម្រាប់តែគោលបំណង​ដែលបានរៀបរាប់នៅក្នុងវិបសាយនេះប៉ុណ្ណោះ ដែលជា​ទូទៅ​គឺជួយអ្នកក្នុងការលុបរូបភាពមិនសមរម្យរបស់អ្នកពីអ៊ិនធឺណិត។ យើងមិនមានចេតនាប្រមូលព័ត៌មាន​ដែលអាច​កំណត់អត្តសញ្ញាណ​បានពីអ្នកប្រើនោះទេ ករណីដែលអ្នកដាក់​បញ្ជូនព័ត៌​មាន​ដែលអាចកំណត់​អត្តសញ្ញាណរបស់អ្នកទៅកាន់ NCMEC តាមរយៈ​ឈ្មោះឯកសារ នោះព័ត៌មានដែល​អាច​កំណត់​​អត្តសញ្ញាណ​នោះ គេនឹងដំណើរការវាសម្រាប់​គោល​បំណង​ដែលមាន​ការកំហិតដែលបានកំណត់​នៅក្នុងគោល​នយោបាយនេះ។

របៀបដែល NCMEC លាតត្រដាងព័ត៌មានទៅភាគីទីបី

NCMEC អាចនឹងលាតត្រដាងព័ត៌មាន​ទៅភាគីទីបីដូចខាង​ក្រោម៖

  • វិបសាយភាគីទីបី។ ជាផ្នែកមួយនៃដំណើរការ​លុប​រូបភាពមានសញ្ញាទ្រុងជ្រូករបស់អ្នកពី​អ៊ីនធឺណិត យើងចែករំលែករូបភាពដែលមាន​សញ្ញាទ្រុងជ្រូកជា​មួយនឹងវេទិកាភាគីបីដែលបានយល់ព្រមប្រើរូបភាពដែលមានសញ្ញាទ្រុងជ្រូកដើម្បីស្កេនកម្មវិធី និងវិប​សាយ​សាធារណៈ ឬមិនបម្លែងកូដរបស់ពួក​គេរក​មើល​រូបភាពដែលមានសញ្ញាទ្រុងជ្រូក ក្នុងគោល​បំណង​​លុបពួកវាចេញ​ពីវេទិកាភាគីទីបីនោះ។ អ្នក​អាចស្វែងយល់ព័ត៌មានបន្ថែមអំពីវេទិកាដែលចូលរួមទាំងនេះដោយចុច ទីនេះ
  • អ្នកផ្ដល់សេវាកម្ម។ យើងអាចលាតត្រដាងរូបភាព​ដែលមានសញ្ញាទ្រុងជ្រូករបស់អ្នកទៅអ្នកផ្ដល់​សេវា​កម្មនានា។ ក្នុងចំណោមកិច្ចការផ្សេងទៀត អ្នកផ្ដល់​សេវាកម្មអាចនឹងជួយយើងក្នុងការ​គ្រប់គ្រងវិប​សាយ​របស់យើង ធ្វើការស្ទង់មតិ ផ្ដល់ជំនួយបច្ចេក​ទេស អនុវត្តដំណើរការ​ការទូទាត់ និងជួយធ្វើការ​បញ្ជាទិញ។
  • ការអនុវត្តច្បាប់។ យើងអាចនឹងលាតត្រដាង​រូបភាព​ដែលមានសញ្ញាទ្រុងជ្រូក​របស់អ្នក​ជាការឆ្លើយតប​នឹងដីកាកោះសាក្សី ដីកាផ្សេងៗ ឬដីកាតុលាការ ឬទាក់ទងនឹងដំណើរការផ្លូវច្បាប់ ឬដើម្បីអនុវត្តតាម​ច្បាប់ដែលពាក់ព័ន្ធ។ យើងក៏​អាច​នឹងលាតត្រដាង​រូបភាពមានសញ្ញាទ្រុងជ្រូក​របស់អ្នកដើម្បីបង្កើត ឬប្រើ​សិទ្ធិរបស់យើង ដើម្បីការពារទប់ទល់​នឹង​ការ​តវ៉ាផ្លូវច្បាប់ ដើម្បីស៊ើបអង្កេត ទប់ស្កាត់ ឬចាត់​វិធានការ​ទាក់ទងនឹងសកម្មភាពខុស​ច្បាប់ដែល​អាច​មាន ការឆបោកដែលសង្ស័យ សុវត្ថិភាពរបស់​មនុស្ស ឬទ្រព្យសម្បត្តិ ឬការរំលោភបំពាន​គោលនយោបាយ​របស់យើងផងដែរ។

ឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងទៀត

ឃុកឃីគឺជាឯកសារអត្ថបទតូចៗដែលគេដាក់នៅលើកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកនៅពេលដែលអ្នកចូលមើលវិបសាយមួយ។ បើគ្មានឃុកឃីចាំបាច់ទេ វិបសាយ​នឹង​មិន​ដំណើរ​ការ​រលូនដូចចិត្តយើងទេ ហើយយើងប្រហែលជា​មិនអាច​ផ្ដល់​សេវាកម្មដែលអ្នកស្នើសុំបានទេ។ យើងប្រើ​ឃុកឃី​ចាំបាច់ ដែល​ពេលខ្លះគេហៅថាឃុកឃី “រឹតត្បិត​ជាចាំបាច់” ហើយ​ដែល​ជាការតម្រូវសម្រាប់​ប្រតិបត្តិការ​នៃវិបសាយនេះ។ ឃុកឃី​ចាំបាច់ដែលគេប្រើនៅលើ​វិបសាយ​នេះត្រូវបាន​កំណត់រចនាសម្ព័ន្ធតាមរបៀបមួយដើម្បីមិន​ប្រមូលព័ត៌​មាន​ដែលអាចកំណត់អត្តសញ្ញាណអ្នកបាន។

យើងមិនប្រើការផ្សាយពាណិជ្ជកម្មតាមឥរិយាបថ ឬប្រភេទ​ឃុកឃីផ្សេងទៀតនៅលើវិបសាយរបស់យើងដើម្បីប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណអ្នកនោះទេ។ ដោយហេតុ​ផលនេះហើយ នៅពេលនេះយើងមិនឆ្លើយតប​នឹង​ការកំណត់ “កុំតាមដាន” ឬយន្តការដែលពាក់ព័ន្ធ​ផ្សេងទៀត ដូចជា​ស​ញ្ញាចំណូលចិត្តក្នុងការដកខ្លួន នៅពេលនេះ។

សុវត្ថិភាព

យើងអនុវត្តជំហានសមហេតុផលផ្នែកពាណិជ្ជកម្មដើម្បីការពារព័ត៌មានមិនឱ្យមានការបាត់បង់ ការប្រើខុស និងការចូលប្រើ​ដោយគ្មានការអនុញ្ញាត ការលាតត្រដាង ការកែប្រែ ឬការ​បំផ្លាញ។ ទោះយ៉ាងណា សូមយល់ថា​គ្មានប្រព័ន្ធសុវត្ថិភាព​ណា​ដែលគេមិនអាចជ្រៀតចូលបាននោះទេ។ យើងមិនអាច​ធានាលើ​សុវត្ថិភាព​មូលដ្ឋានទិន្នន័យ​របស់យើងទេ ហើយ​យើង​ក៏មិនអាច​ធានា​ថា​ព័ត៌មានដែលអ្នកផ្ដល់ មិនត្រូវបាន​គេស្ទាក់ចាប់​ពេលដែលកំពុងដាក់​បញ្ជូនទៅមក​លើអ៊ីន​ធឺណិត​ដែរ។

ការរក្សាទុក

យើងរក្សាទុកព័ត៌មានអំពីអ្នក និងការប្រើវិបសាយ​របស់​យើង​សម្រាប់អ្នក ដរាបណាវាចាំបាច់ដើម្បីបំពេញ​គោលបំណង​អាជីវកម្មស្របច្បាប់របស់យើងដែលបាន​បញ្ជាក់​នៅក្នុង​គោល​នយោបាយឯកជនភាពនេះ។ រយៈពេលជាក់លាក់​ដែល​យើង​រក្សាទុកព័ត៌មានគឺប្រែប្រួលអាស្រ័យតាមលក្ខណៈនៃព័ត៌មាន និងហេតុ​ផលដែល​យើង​ត្រូវការវា។ យើងក៏ពិចារណាដែរ​នូវ​រយៈពេលរក្សាទុកចាំបាច់​អប្បបរមាដែលបាន​ចែងដោយ​ច្បាប់​ដែលត្រូវអនុវត្ត បានណែនាំ​ដោយស្តង់ដាក្នុងវិស័យ និងបាន​ចែង​នៅក្នុង​កិច្ចសន្យា និងកាតព្វកិច្ចផ្លូវច្បាប់ផ្សេងទៀត។

ឯកជនភាពរបស់កុមារ

វិបសាយនេះមិនប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណអំពីនរណាម្នាក់ឡើយ រួមទាំងកុមារ​ដែលមាន​អាយុ​ក្រោម 13 ឆ្នាំ។ បើអ្នកជឿថាយើងបានប្រមូលព័ត៌មានដែល​អាច​កំណត់អត្តសញ្ញាណរបស់អ្នក ឬព័ត៌មានដែលអាច​កំណត់​អត្តសញ្ញាណអំពីអនីតិជនផ្សេងទៀតដោយចៃដន្យ សូមទាក់ទងមកយើងតាមលេខ 1-800-843-5678។

ភាគីទីបី និងងតំណទៅវិបសាយផ្សេងទៀត

វិបសាយរបស់យើងអាចមានតំណទៅកាន់វិបសាយ មាតិកា ឬសេវាកម្មនានាដែលកាន់កាប់ ឬដំណើរការ​ដោយ​ភាគីទីបី។ សូមកត់សម្គាល់ថា យើងមិនអាចគ្រប់គ្រង​ការអនុវត្តឯក​ជន​ភាពនៃបណ្ដាវិបសាយ ឬសេវាកម្ម​ដែលយើងមិន​កាន់កាប់​ទេ។ យើងលើកទឹកចិត្តឱ្យអ្នក​ពិនិត្យឡើងវិញនូវគោល​នយោ​បាយឯកជនភាពនៃកម្មវិធី ឬវិបសាយភាគីទីបី ដើម្បីមើល​លម្អិត​ថាព័ត៌មានអ្វី​ដែល​គេប្រមូល ហើយគេប្រើប្រាស់ និង/ឬ​លាតត្រដាង​ព័ត៌មាននោះ​ដោយរបៀបណា។

ការកែប្រែលើគោលនយោបាយឯកជនភាពនេះ

យូរៗម្ដងយើងអាចធ្វើបច្ចុប្បន្នភាពគោលនយោបាយ ឯកជនភាពនេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរលើការអនុវត្ត បច្ចេកវិទ្យា​របស់យើង ការតម្រូវផ្នែកច្បាប់ និងកត្តាផ្សេង​ទៀត។ នៅពេល​មានការកែប្រែលើគោលនយោបាយ​ឯកជនភាពនេះ ការកែប្រែទាំងនោះនឹងមានសុពលភាព​ភ្លាមៗ​នៅពេលបង្ហោះ​ផ្សាយ។ យើងលើកទឹកចិត្តឱ្យ​អ្នក​ពិនិត្យគោលនយោបាយ​ឯកជនភាពនេះឡើងវិញឱ្យបាន​ទៀងទាត់ដើម្បី​មើលព័ត៌​មាន​ចុងក្រោយអំពីការអនុវត្ត​ការដំណើរការព័ត៌មានរបស់យើង។ ក្នុងករណីដែល​គោលនយោបាយឯកជនភាព​របស់យើង​ផ្លាស់​ប្ដូរច្រើន នោះគោលនយោបាយដែល​មានស្រាប់កាល​ពីពេល​ដែល​អ្នកផ្ញើព័ត៌មានមកយើង ជាទូទៅនឹងគ្រប់​គ្រងព័ត៌មាន​នោះ លើកលែងតែយើងទទួលបានការយល់ព្រមពីអ្នក (បញ្ជាក់ច្បាស់ ឬបង្កប់ន័យ) ចំពោះគោលនយោបាយ​ឯកជនភាពថ្មី តាមការតម្រូវរបស់ច្បាប់ដែលត្រូវអនុវត្ត។

ព័ត៌មានទំនាក់ទំនង

បើសិនជាអ្នកមានសំណួរទាក់ទងនឹងគោលនយោបាយឯកជនភាព សូមទាក់ទងមកការិយាល័យប្រឹក្សាផ្នែកច្បាប់របស់ NCMEC នៅមជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច ដែលមានអាសយដ្ឋាននៅ 333 John Carlyle St, Suite 125, Alexandria, Virginia 22314 លេខទូរសព្ទ 800-843-5678 legal@ncmec.org។

គោលនយោបាយឯកជនភាពនេះរួមមានកាលបរិច្ឆេទ “មាន​សុពលភាព” និង “ បច្ចុប្បន្នភាពចុងក្រោយ”។ កាល​បរិច្ឆេទ​មាន​សុពលភាពសំដៅលើកាលបរិច្ឆេទដែល​កំណែ​បច្ចុប្បន្នចូល​ជាធរមាន។ កាលបរិច្ឆេទបច្ចុប្បន្នភាពចុងក្រោយ​សំដៅលើកាល​បរិច្ឆេទដែលកំណែ បច្ចុប្បន្នត្រូវបានកែប្រែ​សំខាន់ចុងក្រោយ។

 

កាលបរិច្ឆេទមានសុពលភាព។ ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022

កាលបរិច្ឆេទបច្ចុប្បន្នភាពចុងក្រោយ។ ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022