Skip to content

ជំនួយមានភាពខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ។ មានវិធី​ជា​ច្រើនដើម្បីទទួលបានជំនួយពីមជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច។

ប្រសិនបើជាអ្នកចង់បានជំនួយបន្ថែមទាក់ទងនឹងការលុបមាតិកាចេញនៅទីតាំងជាក់លាក់ណាមួយលើប្រព័ន្ធអនឡាញ រួមមានព័ត៌មានអំពីការ​រាយការណ៍​ផ្ទាល់ទៅវេទិកាអនឡាញផ្សេងទៀត៖

សូមចូលមើល MissingKids.org/IsYourExplicitContentOutThere សម្រាប់ព័ត៌មានអំពីជំនួយផ្សេងទៀតដែល NCMEC អាច​ផ្ដល់​ជូន និងដើម្បីទទួលបានការណែនាំជាជំហានៗអំពី​របៀប​ទាក់ទងវេទិកាអនឡាញដោយផ្ទាល់ដើម្បីផ្តល់ដំណឹងទៅភ្លេតហ្វមអនឡាញអំពីរូបភាព ឬវីដេអូអាក្រាត អាក្រាតផ្នែកខ្លះ ឬដែលបង្ហាញ​ច្បាស់សកម្មភាពផ្លូវភេទ ដើម្បីលុប​ពួកវាចេញ។ ជួន​កាល នេះអាចជាផ្លូវដែលលឿនជាងគេ​ដើម្បី​ឱ្យគេ​លុប​រូបភាព​ឬវីដេអូរបស់អ្នកចេញ និងអាច​ជូនដំណឹងមុន​ដល់វេទិកា​ឱ្យ​ធ្វើរបាយការណ៍ទៅកាន់ NCMEC ជាមួយនឹងព័ត៌មាន​ដែល​មានតម្លៃបន្ថែម។

តើមានមាតិកាមិនសមរម្យរបស់អ្នកនៅទីនោះឬទេ?

បើសិនជាអ្នកចង់រាយការណ៍អំពីនរណាម្នាក់គំរាមកំហែងអ្នកអំពីរូបភាពទាំងនេះ ឬការកេងប្រវ័ញ្ច​តាមប្រព័ន្ធអនឡាញក្នុងទម្រង់ផ្សេងទៀត៖

NCMEC ដំណើរការប្រព័ន្ធ CyberTipline ដែលជាប្រព័ន្ធ​រាយការណ៍តាមប្រព័ន្ធអនឡាញសម្រាប់ការរំលោភបំពាន​ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ អ្នកអាចផ្ញើ​របាយការណ៍ CyberTipline សូម្បីតែអ្នកបាន​ដាក់បញ្ជូន​តម្លៃកូដ Hash លើរូបភាព ឬវីដេអូរបស់អ្នកទៅកាន់ Take It Down ហើយក៏ដោយ។ របាយការណ៍ CyberTipline អាច​ប្រើ​បានចំពោះការអនុវត្តច្បាប់ដើម្បីស៊ើបអង្កេត។

ចូលមើលប្រព័ន្ធ CyberTipline របស់ NCMEC

បើសិនជាអ្នកនៅ សហរដ្ឋអាមេរិក ហើយចង់បាន​ព័ត៌មានបន្ថែមអំពី ជំនួយស្មារតី, អ្នកអាចចុចខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មសុខភាពផ្លូវចិត្តរបស់ NCMEC ហើយ​

ប្រសិនបើជាអ្នកនៅ សហរដ្ឋអាមេរិក ហើយ​ចង់​បានព័ត៌មានបន្ថែមអំពី ជំនួយស្មារតី សូមចុចខាងក្រោមដើម្បី​ស្វែងយល់​អំពី​សេវាកម្ម​សុខភាពផ្លូវចិត្តរបស់ NCMEC។ មានលើសពីមួយវិធីដើម្បីស្នើសុំជំនួយ​៖ ទូរសព្ទ ឬផ្ញើសារជាអក្សរទៅកាន់ 1-800-THE-LOST (1-800-843-5678) ឬផ្ញើអ៊ីមែលទៅ TakeItDown@ncmec.org ពេលនោះនឹងមានគេទាក់ទងមកអ្នកវិញ។

ព័ត៌មានអំពីជំនួយផ្នែកអារម្មណ៍

If you are in the United States and want more information about emotional support, click below to learn about NCMEC's mental health services.

If you are in the United States and want more information about emotional support, click here to learn about NCMEC’s mental health services. There’s more than one way to ask for help: call or text 1-800-THE-LOST (1-800-843-5678) or email TakeItDown@ncmec.org and someone will reach back out to you.

Emotional Support Information