តើ Take It Down (យកវាចេញ) គឺជាអ្វី?
សេវាកម្មនេះគឺជាវិធានការមួយដែលអ្នកអាចប្រើដើម្បីជួយលុបរូបអាក្រាតលើអ៊ីនធឺណិត រូបអាក្រាតកាយផ្នែកខ្លះៗ ឬ រូបថតនិងវីដេអូដែលបង្ហាញច្បាស់សកម្មភាពផ្លូវភេទ ដែលបានថតមុនពេលអ្នកអាយុ 18 ឆ្នាំ។ អ្នកអាចរក្សាភាពអនាមិកបានក្នុងពេលប្រើប្រាស់សេវាកម្មនេះ ហើយអ្នកនឹងមិនចាំបាច់ផ្ញើរូបភាព ឬវីដេអូរបស់អ្នកទៅនរណាម្នាក់ឡើយ។ Take It Down នឹងធ្វើការនៅលើវេទិកាអនឡាញសាធារណៈ ឬមិនបម្លែងកូដ ដែលបានយល់ព្រមចូលរួម។ វាគួរឱ្យខ្លាចពេលរឿងនេះកើតឡើងចំពោះអ្នក ប៉ុន្តែរឿងនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។
អ្នកអនុវត្តជំហានទីមួយ ហើយយើងនៅទីនេះជួយអ្នកដោយអនុវត្តជំហានបន្តបន្ទាប់ទៀត។ Take It Down គឺជាសេវាកម្មដែលផ្ដល់ដោយមជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច។
តើ Take It Down សម្រាប់នរណា?
Take It Down គឺសម្រាប់មនុស្សដែលមានរូបភាព ឬវីដេអូអាក្រាតកាយ អាក្រាតកាយផ្នែកខ្លះៗ ឬក្នុងសភាពបង្ហាញច្បាស់សកម្មភាពផ្លូវភេទ ដែលបានថតនៅពេលដែលពួកគេមានអាយុក្រោម 18 ឆ្នាំ ដែលពួកគេជឿថា គេបានចែកចាយ ឬនឹងចែកចាយតាមប្រព័ន្ធអនឡាញ។ ឧទាហរណ៍ ប្រហែលជាអ្នកបានផ្ញើរូបភាពទៅឱ្យនរណាម្នាក់ ប៉ុន្តែឥឡូវនេះអ្នកនោះកំពុងគំរាមកំហែងអ្នក ឬបានបង្ហោះវានៅកន្លែងណាមួយ។ ទោះបីជាអ្នកមិនច្បាស់ថា តើរូបភាពនោះត្រូវបានចែកចាយហើយឬនៅក៏ដោយ ប៉ុន្តែអ្នកចង់បានជំនួយដើម្បីព្យាយាមលុបវាចេញពីកន្លែងដែលអាចឃើញវានៅលើប្រព័ន្ធអនឡាញ នោះសេវាកម្មនេះគឺសម្រាប់អ្នកហើយ។ បើមានរូបភាពមិនសមរម្យរបស់អ្នកកាលពីពេលអ្នកមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ អ្នកអាចទទួលជំនួយនៅវិបសាយ stopncii.org។
តើ Take It Down ដំណើរការដូចម្ដេច?
Take It Down ធ្វើការដោយកំណត់ស្នាមម្រាមដៃឌីជីថលពិសេស ដែលហៅថាតម្លៃសញ្ញាទ្រុងជ្រូក ទៅលើរូបភាព ឬវីដេអូបែបអាក្រាតកាយ អាក្រាតកាយផ្នែកខ្លះៗ ឬដែលបង្ហាញច្បាស់សកម្មភាពផ្លូវភេទរបស់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ។ វេទិកាអនឡាញអាចប្រើតម្លៃសញ្ញាទ្រុងជ្រូកនានាដើម្បីរករូបភាព ឬវីដេអូទាំងនេះនៅលើសេវាកម្មរបស់ខ្លួន ហើយលុបមាតិកានេះចេញ។ ទាំងអស់នេះធ្វើឡើងដោយមិនចាំបាច់ផ្ញើរូបភាព ឬវីដេអូចេញពីឧបករណ៍របស់អ្នក ឬនរណាម្នាក់មើលវាឡើយ។ មានតែតម្លៃសញ្ញាទ្រុងជ្រូកប៉ុណ្ណោះដែលនឹងផ្ដល់ទៅឱ្យ NCMEC។
នេះជារបៀបដែលវាដំណើរការ៖
ជ្រើសរើសរូបភាព ឬវីដេអូណាមួយដែលអ្នកចង់ដាក់ជាតម្លៃកូដ Hash ពីឱបករណ៍របស់អ្នល ហើយចុច “ចាប់ផ្ដើម”។
ចំពោះរូបភាព ឬវីដេអូនីមួយៗ Take It Down នឹងបង្កើត «តម្លៃកូដ Hash» ឬស្នាមក្រយ៉ៅឌីជីថលដែលអាចប្រើដើម្បីសម្គាល់ច្បាប់ចម្លងដូចគ្នាបេះបិទនៃរូបភាព ឬវីដេអូនោះ។
រូបភាព ឬវីដេអូរបស់អ្នកនៅតែផ្ទុកក្នុងឧបករណ៍របស់អ្នក និងមិនមានការផ្ញើចេញទៅណាឡើយ។ តម្លៃកូដ Hash នឹងបញ្ចូលទៅក្នុងបញ្ជីសុវត្ថិភាពដែល NCMEC រក្សាទុក ហើយត្រូវបានចែករំលែកតែនៅលើភ្លេតហ្វមអនឡាញណាដែលបានយល់ព្រមប្រើបញ្ជីនេះដើម្បីពិនិត្យកម្មវិធីនិងវិបសាយដែលមិនបម្លែងកូដរបស់ខ្លួនដើម្បីរកមើលតម្លៃកូដ Hash នោះតែប៉ុណ្ណោះ។
បើសិនជាភ្លេតហ្វមអនឡាញមួយរកឃើញរូបភាព ឬវីដេអូនៅលើភ្លេតហ្វម ឬវេបសាយដែលមិនបម្លែងកូដ ដែលត្រូវនឹងតម្លៃកូដ Hash ភ្លេតហ្វមអាចចាត់វិធានការដើម្បីកំណត់ការរីករាលដាលនៃមាតិកាមិនសមរម្យនោះបាន។
សូមកុំចែករំលែករូបភាពឬវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីអ្នកបានដាក់បញ្ជូនរូបភាពទាំងនោះមកទីនេះ។ នៅពេលដែលតម្លៃកូដ Hash នៃរូបភាព ឬវីដេអូរបស់អ្នកត្រូវបានបញ្ចូលទៅក្នុងបញ្ជីរួចហើយ វេទិកាអនឡាញនានាអាចប្រើតម្លៃកូដដើម្បីស្កេនភ្លេតហ្វម ឬសេវាកម្មដែលមិនបម្លែងកូដរបស់ពួកគេ។ បើសិនជានៅថ្ងៃក្រោយអ្នកបង្ហោះមាតិកាទាំងនោះ មាតិកាទាំងនោះអាចនឹងត្រូវគេប្លុកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។
មាតិកាអនឡាញអាចខ្វះសមត្ថភាពក្នុងការលុបមាតិកាដែលបានបង្ហោះរួចហើយនាពេលកន្លងមក។ សម្រាប់ជំនួយបន្ថែម ឬបើសិនជាអ្នកដឹងពីទីតាំងជាក់លាក់ដែលអ្នកបានបង្ហោះរូបភាព ឬវីដេអូរបស់អ្នក អ្នកក៏អាចរាយការណ៍ទៅប្រព័ន្ធ CyberTipline របស់ NCMEC ដែលនៅទីនោះពួកយើងអាចផ្ដល់សេវាកម្ម និងជំនួយបន្ថែម។
សូមណែនាំអ្នកមិនឯកាទេ! សម្រាប់ពិសេសអំពីសេវាកម្មនេះ និងធនធានសម្រាប់ទំព័រធនធាន និងជំនួយ។
មើលធនធាន
ធនធាន និងជំនួយ
ប្រសិនបើជាអ្នកចង់បានជំនួយបន្ថែមទាក់ទងនឹងការលុបមាតិកាលើប្រព័ន្ធអនឡាញចេញ រួមមានព័ត៌មានអំពីការរាយការណ៍ផ្ទាល់ទៅវេទិកាអនឡាញផ្សេងទៀត។
ប្រសិនបើជាអ្នកចង់រាយការណ៍អំពីនរណាម្នាក់គំរាមកំហែងអ្នកអំពីរូបភាពទាំងនេះ ឬការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញក្នុងទម្រង់ផ្សេងទៀត។
ប្រសិនបើជាអ្នកនៅសហរដ្ឋអាមេ៉រិក ហើយចង់បានព័ត៌មានបន្ថែមអំពីជំនួយផ្នែកអារម្មណ៍ សូមចុចខាងក្រោមដើម្បីស្វែងយល់អំពីសេវាកម្មសុខភាពផ្លូវចិត្តរបស់ NCMEC។