ជំនួយមានភាពខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ។ មានវិធីជាច្រើនដើម្បីទទួលបានជំនួយពីមជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច។
ធនធាន និងជំនួយ
ប្រសិនបើជាអ្នកចង់បានជំនួយបន្ថែមទាក់ទងនឹងការលុបមាតិកាចេញនៅទីតាំងជាក់លាក់ណាមួយលើប្រព័ន្ធអនឡាញ រួមមានព័ត៌មានអំពីការរាយការណ៍ផ្ទាល់ទៅវេទិកាអនឡាញផ្សេងទៀត៖
សូមចូលមើល MissingKids.org/IsYourExplicitContentOutThere សម្រាប់ព័ត៌មានអំពីជំនួយផ្សេងទៀតដែល NCMEC អាចផ្ដល់ជូន និងដើម្បីទទួលបានការណែនាំជាជំហានៗអំពីរបៀបទាក់ទងវេទិកាអនឡាញដោយផ្ទាល់ដើម្បីផ្តល់ដំណឹងទៅភ្លេតហ្វមអនឡាញអំពីរូបភាព ឬវីដេអូអាក្រាត អាក្រាតផ្នែកខ្លះ ឬដែលបង្ហាញច្បាស់សកម្មភាពផ្លូវភេទ ដើម្បីលុបពួកវាចេញ។ ជួនកាល នេះអាចជាផ្លូវដែលលឿនជាងគេដើម្បីឱ្យគេលុបរូបភាពឬវីដេអូរបស់អ្នកចេញ និងអាចជូនដំណឹងមុនដល់វេទិកាឱ្យធ្វើរបាយការណ៍ទៅកាន់ NCMEC ជាមួយនឹងព័ត៌មានដែលមានតម្លៃបន្ថែម។
តើមានមាតិកាមិនសមរម្យរបស់អ្នកនៅទីនោះឬទេ?
បើសិនជាអ្នកចង់រាយការណ៍អំពីនរណាម្នាក់គំរាមកំហែងអ្នកអំពីរូបភាពទាំងនេះ ឬការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញក្នុងទម្រង់ផ្សេងទៀត៖
NCMEC ដំណើរការប្រព័ន្ធ CyberTipline ដែលជាប្រព័ន្ធរាយការណ៍តាមប្រព័ន្ធអនឡាញសម្រាប់ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ អ្នកអាចផ្ញើរបាយការណ៍ CyberTipline សូម្បីតែអ្នកបានដាក់បញ្ជូនតម្លៃកូដ Hash លើរូបភាព ឬវីដេអូរបស់អ្នកទៅកាន់ Take It Down ហើយក៏ដោយ។ របាយការណ៍ CyberTipline អាចប្រើបានចំពោះការអនុវត្តច្បាប់ដើម្បីស៊ើបអង្កេត។
ចូលមើលប្រព័ន្ធ CyberTipline របស់ NCMEC
បើសិនជាអ្នកនៅ សហរដ្ឋអាមេរិក ហើយចង់បានព័ត៌មានបន្ថែមអំពី ជំនួយស្មារតី, អ្នកអាចចុចខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មសុខភាពផ្លូវចិត្តរបស់ NCMEC ហើយ
ប្រសិនបើជាអ្នកនៅ សហរដ្ឋអាមេរិក ហើយចង់បានព័ត៌មានបន្ថែមអំពី ជំនួយស្មារតី សូមចុចខាងក្រោមដើម្បីស្វែងយល់អំពីសេវាកម្មសុខភាពផ្លូវចិត្តរបស់ NCMEC។ មានលើសពីមួយវិធីដើម្បីស្នើសុំជំនួយ៖ ទូរសព្ទ ឬផ្ញើសារជាអក្សរទៅកាន់ 1-800-THE-LOST (1-800-843-5678) ឬផ្ញើអ៊ីមែលទៅ TakeItDown@ncmec.org ពេលនោះនឹងមានគេទាក់ទងមកអ្នកវិញ។
ព័ត៌មានអំពីជំនួយផ្នែកអារម្មណ៍