-
បើសិនជាអ្នកមានអាយុក្រោម 18 ឆ្នាំនៅពេលដែលថតរូបភាព ឬវីដេអូអាក្រាត អាក្រាតផ្នែកខ្លះ ឬស្ថិតនៅក្នុងស្ថានភាពបង្ហាញច្បាស់សកម្មភាពផ្លូវភេទ ហើយអ្នកជឿថាគេបានចែកចាយ ឬនឹងចែកចាយរូបភាពឬវីដេអូទាំងនោះលើប្រព័ន្ធអនឡាញ អ្នកអាចប្រើសេវាកម្មនេះបាន។ អ្នកត្រូវតែមានរូបភាព ឬវីដេអូនោះនៅលើឧបករណ៍របស់អ្នក។
-
ទេ អ្នកមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយយើងដើម្បីបង្កើតតម្លៃកូដ Hashសម្រាប់រូបភាព ឬវីដេអូរបស់អ្នកទេ។
-
ទេ បើអ្នកមានអាយុក្រោម 18 ឆ្នាំ ទោះនៅកន្លែងណាក៏ដោយ ប្រសិនបើនុងរូបភាពអាក្រាត អាក្រាតផ្នែកខ្លះ ឬរូបភាពបង្ហាញច្បាស់ពីសកម្មភាពផ្លូវភេទដែលគេប្រហែលជាចែកចាយលើប្រព័ន្ធអនឡាញ នោះអ្នកអាចប្រើសេវាកម្មនេះបាន។
-
សូមចូលមើលក្រុមហ៊ុនដែលចូលរួមដើម្បីមើលបញ្ជីអ្នកចូលរួមសកម្មក្នុងសេវាកម្មនេះ។ សូមកត់សម្គាល់ថាបច្ចេកវិទ្យាដាក់តម្លៃកូដ Hashកលើរូបភាព និងវីដេអូដែលប្រើសម្រាប់សេវាកម្មនេះនឹងមិនដំណើរការលើផ្ទៃ ឬវេទិកាដែលបម្លែងកូដទេ។
-
បាទ! បើនរណាម្នាក់បានចែករំលែករូបភាព ឬវីដេអូអាក្រាត អាក្រាត ផ្នែកខ្លះ ឬដែលបង្ហាញច្បាស់សកម្មភាពផ្លូវភេទរបស់អ្នកដែលបានថតនៅពេលដែលអ្នកមានអាយុក្រោម 18 ឆ្នាំ គេអាចចាត់ទុកថារំលោភបំពាន
-
បាន! បើសិនជាអ្នកមានអាយុក្រោម 18 ឆ្នាំ នៅពេលដែលថតរូបភាពឬវីដេអូនោះ អ្នកនៅតែអាចប្រើសេវាកម្មនេះបាន។
-
ទេ! ចូរកុំទាញយក ឬចែករំលែករូបភាព ឬវីដេអូអាក្រាត អាក្រាតផ្នែកខ្លះ ឬដែលបង្ហាញច្បាស់សកម្មភាពផ្លូវភេទដើម្បីដាក់បញ្ជូនទៅ Take It Down។ រាល់ការដាក់បញ្ជូនតាមវិបសាយ Take It Down គួរធ្វើឡើងនៅលើឧបករណ៍ (អេឡិចត្រូនិច កុំព្យូទ័រ ថេប្លិត) ដែលថតរូបភាព និងវីដេអូដំបូង។ បើសិនជាអ្នកមិនអាចចូលប្រើឧបករណ៍ដែលថតរូបភាព ឬវីដេអូនោះបានទេ សូមស្វែងរកជំនួយតាមរយៈការធ្វើរបាយការណ៍ CyberTipline នៅលើ cybertipline.org ឬទូរសព្ទទៅ 1-800-THE-LOST។
-
ទោះបីជាអ្នកដឹងថារូបភាព ឬវីដេអូត្រូវបានគេចែករំលែកហើយក៏ដោយ ក៏យើងលើកទឹកចិត្តឱ្យអ្នកប្រើសេវាកម្មនេះដែរ ដើម្បីជួយកំហិតការរីករាលដាលនៃមាតិកានេះ។ អ្នកក៏អាចធ្វើរបាយការណ៍ទៅប្រព័ន្ធ CyberTipline សុំជំនួយដើម្បីដករូបភាព ឬវីដេអូនោះចេញ ឬដើម្បីសុំជំនួយ ឬសេវាកម្មបន្ថែម។
-
គួរឱ្យស្ដាយ គឺវាកើតឡើងច្រើន។ រូបភាព ឬវីដេអូអាក្រាត អាក្រាតផ្នែកខ្លះ ឬក្នុងសភាពបង្ហាញច្បាស់សកម្មភាពផ្លូវភេទរបស់មនុស្សគ្រប់អាយុ គ្រប់សាវតារ និងគ្រប់ស្ថានភាព អាចចៀសមិនរួចពីការចែករំលែកលើប្រព័ន្ធអនឡាញ។ អ្នកមិនឯកាក្នុងការដោះស្រាយ បញ្ហានេះទេ ហើយមានជំនួយសម្រាប់អ្នក។ សូមចូលមើលវិបសាយនេះសម្រាប់ធនធាន និងព័ត៌មានបន្ថែម។
-
ចូរគិតថា តម្លៃកូដ Hashស្នាមម្រាមដៃឌីជីថលមួយ។ រូបភាព ឬវីដេអូនីមួយៗទទួលបានស្នាមក្រយ៉ៅឌីជីថលពិសេសដែលសម្គាល់ភាពខុសគ្នាពីរូបភាពនិងវីដេអូដទៃទៀត។
-
ទេ រូបភាព ឬវីដេអូរបស់អ្នកនឹងនៅតែក្នុងឧបករណ៍របស់អ្នក ហើយនឹងមិនត្រូវបានដាក់បញ្ជូនជាផ្នែកមួយនៃដំណើរការនេះទេ។ តម្លៃកូដ Hashលបានបង្កើតឡើងពីរូបភាព ឬវីដេអូរបស់អ្នក គេនឹងដាក់វាចូលទៅក្នុងបញ្ជីតម្លៃកូដ Hashរបស់ NCMEC ដែលនឹងមាននៅលើវេទិកាអនឡាញ។
-
វេទិកាអនឡាញដែលចូលរួមនឹងអាចប្រើព័ត៌មាននោះបាន ដែលពួកគេអាចស្កេនភ្លេតហ្វមសាធារណៈ ឬសេវាកម្មមិនបម្លែងកូដដដើម្បីរកមើល លុបចេញ និងរាយការណ៍រូបភាព ឬវីដេអូទាំងនោះទៅប្រព័ន្ធ CyberTipline របស់ NCMEC នៅពេលសមស្រប។
-
ទេ ដោយសារនេះជាសេវាកម្មដែលមានលក្ខណៈអនាមិក គ្មានមធ្យោបាយដើម្បីជូនដំណឹងដល់អ្នកទេបើសិនជាឯកសារជាក់លាក់ណាមួយរបស់អ្នកមាននៅលើវេទិកាអនឡាញរបស់ភ្លេតហ្វមសាធារណៈ សេវាកម្មមិនបម្លែងកូដ។ បើសិនជាអ្នកចង់ភ្ជាប់ទំនាក់ទំនងជាមួយ NCMEC ដើម្បីរកសេវាកម្មបន្ថែម និងមានអារម្មណ៍ស្រួលចិត្តក្នុងការចែករំលែកឈ្មោះ ឬព័ត៌មានទំនាក់ទំនងរបស់អ្នក សូមទាក់ទងមកយើងតាម TakeItDown@ncmec.org.
-
ទេ ខណៈពេលដែលវេទិកាអនឡាញស្កេនរូបភាព ឬវីដេអូរបស់អ្នកនៅលើភ្លេតហ្វមសាធារណ ឬសេវាកម្មមិនបម្លែងកូដ រូបភាពឬវីដេអូទាំងនោះអាចនឹងត្រូវបានផ្សព្វផ្សាយនៅលើវិបសាយ ផ្សេងទៀត។។ វាក៏អាចទៅរួចដែរដែលវេទិកា អនឡាញ ខ្វះសមត្ថភាពក្នុងការលុបចេញនូវមាតិកាដែលបានបង្ហោះរួចហើយ។ បើសិនជាអ្នកឃើញរូបភាពមិនសមរម្យរបស់អ្នកនៅលើទំព័រវិបសាយ ឬប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត សូមរាយការណ៍ទៅប្រព័ន្ធ CyberTipline http://www.cybertipline.org/ នោះយើងអាចធ្វើការជាមួយអ្នកដើម្បីយកវាចេញ។
-
បើសិនជាអ្នកមានសំណួរបន្ថែម ឬចង់បានជំនួយបន្ថែមទៀត អ្នកអាចផ្ញើអ៊ីមែលទៅ TakeItDown@ncmec.org. សម្រាប់ព័ត៌មានបន្ថែមអំពីធនធានដែលមានសម្រាប់អ្នក សូមចូលមើលទំព័រធនធាន និងជំនួយ។
-
ទេ រូបភាព និងវីដេអូ គេមិនអាចប្រើបច្ចេកទេស ឬបង្កើតពីតម្លៃកូដ Hashដែលបានចែករំលែកជាមួយ NCMEC ទេ។
-
ដំបូង អ្នកត្រូវដឹងថាមានជំនួយសម្រាប់អ្នក ហើយអ្នកមិនឯកាទេ។ NCMEC ដំណើរការប្រព័ន្ធ CyberTipline ដែលជាប្រព័ន្ធរាយការណ៍តាមអនឡាញសម្រាប់ការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញគ្រប់ប្រភេទ។ បើសិនជាមាននរណាម្នាក់គំរាមចែកចាយរូបភាពអាក្រាតរបស់អ្នក ឬយករូបភាពនោះគំរាមហែកកេរ្តិ៍អ្នក អ្នកគួរធ្វើរបាយការណ៍ CyberTipline ទោះបីជាអ្នកបានប្រើសេវាកម្មនេះដើម្បីស្កេនរូបភាព ឬវីដេអូរបស់អ្នកនិងដាក់បតម្លៃកូដ Hashរួចហើយក៏ដោយ។ អ្នកអាចរាយការណ៍នៅ www.cybertipline.org ឬទូរសព្ទទៅ 1-800-THE-LOST (1-800-843-5678)។