មជ្ឈមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច គឺជាអង្គការការពារកុមារធំជាងគេ និងមានឥទ្ធិពលជាងគេរបស់សហរដ្ឋអាមេរិក។ យើងជាអ្នកដឹកនាំការប្រយុទ្ធប្រឆាំងដើម្បីការពារកុមារ តាមរយៈការបង្កើតធនធានចាំបាច់សម្រាប់ពួកគេ និងមនុស្សដែលរក្សាសុវត្ថិភាពដល់ពួកគេ។ កុមារគ្រប់រូបសក្តិសមនឹងទទួលបានកុមារភាពដែលមានសុវត្ថិភាព។
ជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការការពារកុមារ យើងដំណើរការប្រព័ន្ធ CyberTipline ដែលជាប្រព័ន្ធរាយការណ៍តាមអនឡាញសម្រាប់ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ យើងឆ្លើយតបរាប់លានរបាយការណ៍អំពីការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញជារៀងរាល់ឆ្នាំ។ លើសពីនេះ យើងផ្ដល់ធនធាន និងជំនួយយ៉ាងច្រើនទៅជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីការរំលោភបំពានផ្លូវភេទកុមារ។
សុវត្ថិភាពរបស់អ្នកគឺជាអាទិភាពរបស់យើង ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយ!
ស្វែងយល់បន្ថែមនៅលើ MissingKids.org